រសៀលថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA)។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) អំពី ការចុះសិក្សាលិទ្ធភាពបោសសម្អាតគ្រាប់បែកគីមី នៅភូមិស្រែលើសែនជ័យ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងជុំជួបពិភាក្សា នឹងកិច្ចសហការល្អ រវាងអង្គភាពទាំងពីរ បានសម្រេចលិទ្ធផលជាផ្លែផ្កា ដើម្បីឆ្លើយតបទៅនឹងសុំណើរបស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក៏ដូចជាលិទ្ធភាពក្នុងការបោសសម្អាតគ្រាប់បែកគីមីដើម្បីផ្តល់សុខសុវត្ថភាព ជូនប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ៕
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងក្រុមការងារ
ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA) និងក្រុមការងារ!