ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្តាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុកម្ម បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលថ្នាក់មេបញ្ជាការកងអនុសេនាតូចជំនាន់ទី១

ព្រឹកថ្ងៃសុក្រ ០៧កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨

ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្តាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុកម្ម បានអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលថ្នាក់មេបញ្ជាការកងអនុសេនាតូចជំនាន់ទី១ និងវគ្គបំប៉នអុីនធើណែត អុីនត្រាណែត បណ្តាញព័ត៌មានសង្គម និងសន្តិសុខ cyber ជំនាន់ទី៨ ព្រមទាំងថ្នាក់ឯកទេសបញ្ជូនសារ ហើយក៏បានចែនជូននូវ ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់គ្រូបង្គោល និងលិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ដែលកម្មវិធីនេះបានរៀបចំឡើងនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។