ព័ត៌មាន

សិក្ខាសិលាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤!

(សាធារណៈរដ្ឋបារាំង)÷ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “សេណារីយ៉ូដោយផ្អែកលើកិច្ចពិភាក្សាគោលនយោបាយ (Scenario Based Policy Discussion-SBPD)” ដែលរៀបចំឡើងដោយការិយាល័យកណ្តាលជាតិ នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (USNCB) និងការិយាល័យទទួលបន្ទុកការរាវរក និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ នៃរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរថ្នាក់ជាតិ នៃក្រសួងថាមពលសហរដ្ឋអាមេរិក (DOE/NNSA/NSDD)។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី បានថ្លែងសុន្ទរកថាបិទអង្គសិក្ខាសាលា និងបានថ្លែងអំណរគុណចំពោះ Mr. Daniel Abeyta, Director of the Office of NSDD/NNSA/U.S. DoE និង Mr. Greg Hinds, Director counter terrorism at Interpol ព្រមទាំងអ្នកជំនាញទាំងអស់មកពី NSDD និងអរគុណដល់មន្រ្តីមកពីតាមបណ្តាស្ថាប័ននានាដែលបានមកចូលរួមសិក្ខាសាលានាពេលនេះ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្វែងយល់អំពីបច្ចេកទេសថ្មីៗ និងនីតិវិធីនៃការរាវរក និងឆ្លើយតបទៅលើសន្តិសុខវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលអ្នកជំនាញ NSDD បានចែករំលែករយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីបន្តយកទៅអនុវត្តកិច្ចការងារជំនាញក្នុងការរួមចំណែករក្សាសន្តិសុខ សុវត្ថិភាពប្រទេសកម្ពុជា ក៏ដូចជាសកលលោកផងដែរ។ ក្នុងនោះឯកឧត្តម ក៏បានស្នើដល់ NSDD បន្តកិច្ចសហប្រតិបត្តិការក្នុងការជួយបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងថ្មីៗដល់បណ្តាស្ថាប័នជំនាញពាក់ព័ន្ធនាពេលអនាគតបន្តទៀត។
សិក្ខាសាលានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងលីយ៉ុង សាធារណៈរដ្ឋបារាំង៕