ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម លោកជំទាវ បុត្រ និងចៅ ព្រមទាំងនាយទាហាន ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានរៀបចំបង្ហែរទៀនព្រះវស្សាដើម្បីប្រគេនថ្វាយព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ៩

ថ្ងៃសៅរ៍ ៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម លោកជំទាវ បុត្រ និងចៅ ព្រមទាំងនាយទាហាន ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានរៀបចំបង្ហែរទៀនព្រះវស្សាដើម្បីប្រគេនថ្វាយព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ៩ ដែលស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ

អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ