ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសិក្ខាសាលាសម្រាប់ខែសីហា កញ្ញា និងតុលា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំថ្មីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។
ខ្លឹមសារក្នុងកិច្ចប្រជុំនោះផងដែរផ្តោតទៅលើ៖
-ពិគ្រោះផែនការប្រជុំអាជ្ញាធរជាតិ នៃរដ្ឋភាគី នឹងអានុសញ្ញាអាវុធគីមី(CWC)ក្នុងតំបន់អាស៊ី ក្នុងខែសីហា ឆ្នាំ២០២៣
-ពិគ្រោះផែនការសិក្ខាសាលាគម្រោង៨១ Biosecurity វគ្គទី២ ក្នុងខែកញ្ញា ឆ្នាំ២០២៣
-ពិគ្រោះផែនការសិក្ខាសាលគម្រោងContact SEA National Training ក្នុងខែតុលា ឆ្នាំ២០២៣
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ