ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់តំបន់លើកទី២០ នៃកិច្ចផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប (EU CBRN Risk Mitigation CoE Initiative)

ថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣
(ទីក្រុងព្រុចសែល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់តំបន់លើកទី២០ នៃកិច្ចផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប (EU CBRN Risk Mitigation CoE Initiative) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋានថ្នាក់តំបន់អាស៊ីអាគ្នេយ៍ របស់មជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN CoE) ក្រោមជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប (European Union) និងសម្របសម្រួលដោយវិទ្យាស្ថានស្រាវជ្រាវឧក្រិដ្ឋកម្ម និងយុត្តិធម៌អន្តរតំបន់នៃអង្គការសហប្រជាជាតិ(UNICRI) មានការចូលរួមពីមន្ត្រីបង្គោលថ្នាក់ជាតិ (National Focal Points)នៃបណ្តាប្រទេសអាស៊ាន និងមន្ត្រីគ្រប់គ្រងគម្រោងថ្នាក់តំបន់នៃសហភាពអឺរ៉ុបជាច្រើនចូលរួម​ ។
ដោយ​៖​ នាយកដ្ឋាន​ព័ត៌មាន​ និង​គ្រប់គ្រង​ស្ថានីយ​ អគ្គលេខាធិការ​ដ្ឋាន​ អ.ជ.អ.គ​ ។