ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង និងជានាយក នាយកដ្ឋានរដ្ឋបាល ភស្តុភារ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំ កិច្ចប្រជុំព្រាងរបាយការណ៍បូកសរុបការងារ ខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ A អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។




