ថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតនិត្យវឌ្ឍនភាពការងារ នៃគណៈកម្មការ និងអនុគណៈកម្មការសុវត្ថិភាពសន្តិសុខ CBRN ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(SEA Games) និងកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល នៅសាលប្រជុំថ្មី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី(អគាC ខាន់ទី៣ ជាន់ទី៣)។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ