ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង និងជានាយក នាយកដ្ឋានរដ្ឋបាល ភស្តុភារ បច្ចេកទេស និងជាអនុប្រធានប្រចាំការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការងារ នៃគណៈកម្មការ និងអនុគណៈកម្មការ សុវត្ថិភាពសន្តិសុខ CBRN ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀលនៅសាបប្រជុំ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី អគារC ខណ្ឌទី៣ ជាន់ទី៣។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។