ព័ត៌មាន

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ ចាន់ណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ថ្លែងសន្ទរកថាបើក ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនូវសន្តិសុខជីវសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃគម្រោងលេខ៨១ របស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ នៃផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប(EU CBRN CoE project81-BIOSEC)

ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ ចាន់ណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ថ្លែងសន្ទរកថាបើក ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនូវសន្តិសុខជីវសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃគម្រោងលេខ៨១ របស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ នៃផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប(EU CBRN CoE project81-BIOSEC) ដោយមានការចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាដោយ ឯកឧត្តម លី សុវណ្ណ អ្នកនាំពាក្យ និងជានាយក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល និងពីមន្រ្តីជំនាញមកពីសហភាពអឺរ៉ុបរួមមាន៖
– លោក John Jones ប្រធានដឹកនាំគម្រោងលេខ ៨១ ព្រមទាំងជាមន្ត្រីជំនាញទី១ នៃស្ថាប័នដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយនិរន្តរភាពអឺរ៉ុប (SCJS Europe) មកពីប្រទេស ប្រ៊ុចសែល
– បណ្ឌិត Jane Shalcross មន្រ្តីជំនាញទី៣ ស្ថាប័នភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស (UKHSA)
– បណ្ឌិត Joris Sprokholt មន្រ្តីជំនាញ វិទ្យាស្ថានជាតិ សុខភាពសារធារណៈ និងបរិស្ថាន (RIVM) មកពីប្រទេសហូទ្បង់ ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធនៃព្រះជាណាចក្រកម្ពុជាផងដែរ។
កម្មវិធីនៃការប្រកាសបើកអង្គសិក្ខាសាលានេះដែរ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
គួជម្រាបផងដែរថា អង្គសិក្ខាសាលាទាំងមូលនឹងត្រូវប្រារព្វទ្បើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៣។
គោលបំណងនៃការបង្កើតសិក្ខាសាលា ការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបេសកកម្មស្ទង់មតិទៅលើសន្តិសុខជីវសាស្រ្ត ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ (Stakeholder) ទៅនឹងការងារ គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) នៅក្នុងប្រទេសកម្ពុជា ជាពិសេសភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខភាពសារធារណៈ និងវិស័យសុខភាពសត្វ ដើម្បីឯកភាពលើចំណុចជាអទិភាព និងផែនការសម្រាប់ការអនុវត្តសកម្មភាព របស់គម្រោងលេខ៨១។ លើសពីនេះទៅទៀតមានគោលបំណងចម្បងគឺការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ​ ។