នៅរសៀលថ្ងៃចន្ទ ១១រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមកម្មវិធីផ្ទេរប្រគល់ត្រានាយកដ្ឋានបញ្ជូនសារ ជូនឯកឧត្ដម ឧត្ដមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រោមវត្ដមានចូលរួមពី៖
–ឯកឧត្ដម អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និង វិទ្យុសកម្ម
– ឯកឧត្ដម នាយករង នាយកដ្ឋានបុគ្គលិក
– ឯកឧត្ដម លោកជំទាវ នាយករង នាយកដ្ឋានបញ្ជូនសារ
– ឯកឧត្ដមនាយក មជ្ឍមណ្ឌលហ្វឹកហ្វឺនជួសជុលនិងបញ្ជូនសារ
– នាយការិយាល័យ និងផ្នែកពាក់ព័ន្ធចំណុះនាយកដ្ឋានបញ្ជូនសារ
ដែលបានប្រព្រឹត្ដនៅសាលប្រជុំនាយកដ្ឋានបញ្ជូនសារ។
ព័ត៌មាន