ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមវេទិកាសភាថ្នាក់តំបន់នៃការផ្សព្វផ្សាយជាសកល និងការអនុវត្តអនុសញ្ញា Budapest ស្តីពីឧក្រិដ្ឋកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធនិម្មិត

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមវេទិកាសភាថ្នាក់តំបន់នៃការផ្សព្វផ្សាយជាសកល និងការអនុវត្តអនុសញ្ញា Budapest ស្តីពីឧក្រិដ្ឋកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធនិម្មិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង១៩:០០នាទី នៅសាលប្រជុំអគ្គលេខាធិការអាជ្ញាជាតិអាវុធគីមី ។
កិច្ចប្រជុំនេះដែរមានគោលបំណងក្នុងការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ស្វែងយល់បន្ថែមពីអនុសញ្ញាBudapest ដែលផ្ដោតសំខាន់ទៅលើ Cybercrime និងលើកទឹកចិត្តដល់បណ្ដាប្រទេសទាំងអស់ ជាពិសេសបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចចូលរួមជាមួយអនុសញ្ញានេះ ដើម្បីផ្ដល់សច្ចាប័ននិងបង្កើន ការអនុវត្តអនុសញ្ញានេះ នៅក្នុងប្រទេសរបស់ខ្លួន៕
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។