ថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ
ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួមប្រជុំស្តីពីការជ្រើសរើស និងប្រើប្រាស់ ទម្រង់អក្សរ ពណ៌ និងពាក្យពេជន៍ ស្លាកសញ្ញាក្រសួងការពារជាតិ ការបំពាក់ផ្ទាំងទូរទ្សន៍LED
ខ្នាតធំ និងការជ្រើសរើសផ្ទាំងរូបភាព ចម្លាក់ និងវត្ថុធាតុដើម សម្រាប់បំពាក់ក្នុងអគារទីស្តីការក្រសួងការពារជាតិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០រសៀល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា Zoom Meeting។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន