ថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក
ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត
និងវិទ្យុសកម្ម និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនចែកជូនអ្នកជំងឺកូវីដ-១៩
ចំនួន ១០២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យស្រែអំបិល ក្នុងម្នាក់ៗទទួលបាន អង្ករ១០គ.ក្រ មី១៥កញ្ចប់ ត្រីខ០៥កំប៉ុង ទឹកត្រី+ទឹកស៊ីអ៊ីវ ០១ដប ទឹកបរិសុទ្ធ០២យួរ ម៉ាស១០ម៉ាស និងសាប៊ូលុច្ស ០១ដុំ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃត្រង់ នៅមណ្ឌលអនុវិទ្យាល័យស្រែអំបិល នៅថ្ងៃដដែលនោះផងដែរ វេលាម៉ោង ១៤ៈ០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អមដំណើរដោយលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យ ជីខលើ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ។
ព័ត៌មាន