ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Jitsi Meet)

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Jitsi Meet) នៅវេលាម៉ោង ១៤:០០នាទីរសៀល។
កិច្ចប្រជុំនេះដែរ មានការចូលរួមពី អគ្គលេខាធិការរង នាយក នាយកដ្ឋាន នាយករង នាយកដ្ឋាន នាយការិយាល័យ ព្រមទាំង នាយរង ការិយាល័យ សរុបសមាជិក រួមមាន ៣៥ រូប
ជាកិច្ចបញ្ជប់នៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ បានជំរុញលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង នៅក្នុងអគ្គលេខាធិការដ្ឋាន អជ្ញាធរជាតិអាវុធគីមី ត្រូវបន្តការខិតខំប្រឹងប្រែងធ្វើការងារតាមរយៈប្រព័ន្ធអនទ្បាញ ព្រមទាំងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ត្រូវបន្តការគោរពនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ បីកុំ និង បីការពារ ដើម្បីឱ្យស្ថានការការឆ្លងរាលដាលនៃជំងឺCovid ១៩ នេះ ឆាប់ទទួលបានលទ្ធផលល្អវិលទៅរកស្ថានការប្រសើរទ្បើងវិញនាពេលខាងមុខ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ