យោងព្រះរាជក្រឹត្យ លេខ នស/រកត/០៦០៦/២៧៥ ស្តីពី ការបង្កើតអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី
អាជ្ញាធរជាតិអាវុធគីមី មានតួនាទី ៖
– គ្រប់គ្រងរាល់សកម្មភាពទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងសារធាតុគីមីដែលទាក់ទងនឹងការផលិតអាវុធទាំងនេះ
– ជាស្ថាប័នជាតិតែមួយគត់តំណាងឱ្យរាជរដ្ឋាភិបាល នូវរាល់កិច្ចប្រជុំអន្តរជាតិស្តីពីការទប់ស្កាត់ការរីកសាយ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចារ និងចុះហត្ថលេខា តាមការប្រទានសិទ្ធរបស់ប្រមុខរាជរដ្ឋាភិបាល ជាមួយអង្គការអន្តរជាតិ ឬរដ្ឋភាគីលើអនុសញ្ញា ពិធីសារ ឬកិច្ចព្រមព្រៀងនានាពាក់ព័ន្ធ នឹងអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– តំណាងឱ្យរាជរដ្ឋាភិបាលក្នុងការចុះហត្ថលេខាលើអនុស្សរណៈ កិច្ចសន្យា គម្រោងទាំងទ្បាយតាមការប្រទានសិទ្ធរបស់រាជរដ្ឋាភិបាល នៃជំនួយទ្វេភាគី និងពហុភាគី ដើម្បីទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ។
អាជ្ញាធរជាតិអាវុធគីមី មានមុខងារ និងភារកិច្ច ៖
– រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព ក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីកសាយ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– ផ្សព្វផ្សាយ ធានាការអនុវត្ត និងតាមដានត្រួតពិនិត្យរាល់គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពដែលរាជរដ្ឋាភិបាលបានសម្រេច
– សហប្រតិបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិ ឬរដ្ឋជាភាគីក្នុងការអនុវត្តអនុសញ្ញា កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– ចាត់វិធានការនានា ដើម្បីគ្រប់គ្រង ទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពរដ្ឋនានា គ្រឹះស្ថាន និងក្រុមហ៊ុនឯកជននានាដើម្បីចេញកំណត់ការនាំចេញ នាំចូល ការឆ្លងកាត់សារធាតុគីមី និងជីវសាស្រ្ត និងសារធាតុទាក់ទងនឹងនុយក្លេអ៊ែរ និងវិទ្យុសកម្ម
– តាមដាន និងត្រួតពិនិត្យការងារនៃការទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– សម្របសម្រួលរាល់សកម្មភាពទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– កៀរគរប្រភពធនធាន ជំនួយបច្ចេកទេស អាហារូបករណ៍ និងហិរញ្ញវត្ថុ ក្នុងនិងក្រៅប្រទេស
– គ្រប់គ្រងអនុវត្តច្បាប់ និងអនុសញ្ញានានាទាក់ទងនឹងការទប់ស្កាត់ការរីកសាយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម
– ផ្តល់យោបល់ និងលើកសំណើជូនរាជរដ្ឋាភិបាល
– ទទួលអនុវត្តភារៈកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។