(ក្រសួងរែ និងថាមពល)៖ ពិធីប្រគល់ ទទួល និងដាក់ឲ្យដំណើរការស្ថានីយវាស់កម្រិតវិទ្យុសកម្ម!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល និងដាក់ឲ្យដំណើរការស្ថានីយវាស់កម្រិតវិទ្យុសកម្ម ក្នុងបរិយាកាសប្រភេទ MIRA-GDRMS ចំនួន ៧ស្ថានីយ ជាជំនួយរបស់សហភាពអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល រួមទាំងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋរទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលប្រជុំ A05 នៃទីស្ដីការក្រសួងរ៉ែ និងថាមពល។



