ជំនួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រពៃណីចិន ២០២៤

Facebook
X
LinkedIn
Telegram
(ភ្នំពេញ)៖ ជំនួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រពៃណីចិន ២០២៤ !
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីចិន។
ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន២០២៤ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម លោកជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជំនួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រពៃណីចិន បានប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល នៅស្ថានទូតចិន។
Scroll to Top