កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រីមាសទី១

Facebook
X
LinkedIn
Telegram
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រីមាសទី១!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រីមាសទី១ និងទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្កិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំ B អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។
Scroll to Top