(ក្រសួងការពារជាតិ)៖ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាសនិងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះផ្ដោតសំខាន់លើ:
– ផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥
– ការរៀបចំសិក្ខាសាលា
– ភាពសហប្រតិបត្តិការអន្តរស្ថាប័ន
– កែសម្រួលរបៀបរបបការងារផ្ទៃក្នុង
– ពង្រឹងការងារសន្តិសុខផ្ទៃក្នុង នៃអង្គភាពនីមួយៗ ជាចុងក្រោយ ឯកឧត្តម អគ្គលេខាធិការ មានមតិផ្ដាំផ្ញើដល់ នាយកដ្ឋានទាំងអស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគ្រប់គ្រងកម្លាំងមកបំពេញការងារជាប្រចាំ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០រសៀល នៅទីស្ដីការក្រសួងការពារជាតិ៕
សកម្មភាពផ្សេង
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស!
Facebook
X
LinkedIn
Telegram



