His Excellency General Dr. Phorn Nara

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស!

Facebook
X
LinkedIn
Telegram

(ក្រសួងការពារជាតិ)៖ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាសនិងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះផ្ដោតសំខាន់លើ:
– ផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារនព្វមាស​ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៥
– ការរៀបចំសិក្ខាសាលា
– ភាពសហប្រតិបត្តិការអន្តរស្ថាប័ន
– កែសម្រួល​របៀបរបប​ការងារផ្ទៃក្នុង​
– ពង្រឹងការងារសន្តិសុខផ្ទៃក្នុង នៃអង្គភាពនីមួយៗ​ ជាចុងក្រោយ ឯកឧត្តម អគ្គលេខាធិការ មានមតិផ្ដាំផ្ញើដល់ នាយកដ្ឋានទាំងអស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគ្រប់គ្រងកម្លាំងមកបំពេញការងារជាប្រចាំ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០រសៀល នៅទីស្ដីការក្រសួងការពារជាតិ៕

Scroll to Top