កិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥

កិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥

Facebook
X
LinkedIn
Telegram
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ កិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥!
ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ីនហ្វា សែងចាន់ នាយក នាយកដ្ឋានព័ត៍មាន និងគ្រប់គ្រងស្ថានីយ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ឧត្តមសេនីយ៍ទោ សេង ចាន់ណារ៉ា នាយកស្ដីទី តំណាង អញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើផ្សព្វផ្សាយរបាយការណ៍ខែកក្កដា ការធ្វើវិវឌ្ឍន:ភាពការងារតាមការិយាល័យនីមួយៗ ឯកឧត្តម នាយកស្ដីទី បានពាំនាំមតិផ្ដាំផ្ញើរបស់ ឯកឧត្តម នាយក ដល់នាយទាហានទាំងអស់ នៅក្នុងនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ៍ ចូលរួមតាមដាន ហ្វេសប៊ុក (Facebook) របស់ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ធ្វើការ Like និង Share ត្រូវបញ្ចប់ការងារទស្សនាវដ្ដីនៅចុងខែកក្កដា ឆ្នាំ២០២៥​ បន្តសិក្សាស្រាវជ្រាវ​ ទីតាំងស្ថានីយ ជាចុងក្រោយ ឯកឧត្តម បានកើនរម្លឹកដល់ នាយទាហានទាំងអស់ក្នុងនាយកដ្ឋានត្រូវ ចូលរួមគោរពទង់ជាតិឱ្យបានគ្រប់ៗគ្នា ដោយស្មារតីទទួលខុសត្រូវ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០ព្រឹក នៅសាលប្រជុំថ្មី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី៕
Scroll to Top