(ប្រទេសឥណ្ឌា)៖កិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី លើកទី២៣ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី ក្នុងតំបន់អាស៊ី!
ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី លើកទី២៣ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី ក្នុងតំបន់អាស៊ី (23rd Regional Meeting of National Authorities of States Parties in Asia) នៅទីក្រុងញ៉ូវដេលី សាធារណរដ្ឋឥណ្ឌា ដែលមានសមាសភាពចូលរួមចំនួន ៤០រូប រួមមាន: ០១រូប ជាតំណាងមកពី UNRCPD សមាសភាព ០៤រូប ជាតំណាងមកពី OPCW សមាសភាព ៣៥រូប មកពីបណ្តាប្រទេសនៃតំបន់អាស៊ី និង០១រូបសមាសភាព តំណាងអាជ្ញាធរជាតិអាវុធគីមី នៃព្រះរាជាណាចក្រកម្ពុជា ។
គោលបំណង នៃកិច្ចប្រជុំ ផ្តល់ឱ្យរដ្ឋភាគីនូវព័ត៌មានថ្មីៗអំពីសកម្មភាព និងការកសាងសមត្ថភាពរបស់លេខាធិការដ្ឋានបច្ចេកទេស និងពិភាក្សាអំពីអាទិភាព និងតម្រូវការគាំទ្រក្នុងតំបន់ ពិភាក្សាអំពីការអនុវត្តថ្នាក់ជាតិនូវ មាត្រាVII នៃអនុសញ្ញា ជាពិសេសភាពជោគជ័យ បញ្ហាប្រឈម និងអាទិភាពទាក់ទងនឹងការអនុម័ត និងអនុវត្តច្បាប់ថ្នាក់ជាតិ
ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ដើម្បីជំរុញដល់ ការអនុវត្តអនុសញ្ញា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពិភាក្សាអំពីការអនុវត្តទាក់ទងនឹងការប្រកាស និងកាតព្វកិច្ចពាក់ព័ន្ធនឹងអធិការកិច្ចរបស់រដ្ឋភាគីក្រោមមាត្រាVI នៃអនុសញ្ញា ពិភាក្សាអំពីបទពិសោធន៍ថ្នាក់ជាតិទាក់ទងនឹងការធ្វើក្របខណ្ឌនីតិប្បញ្ញត្តិ និងច្បាប់ស្តីពីសន្តិសុខគីមីតាមរយៈការប្រើប្រាស់ក្របខណ្ឌអនុវត្តថ្នាក់ជាតិ។
កម្មវិធីនៃកិច្ចប្រជុំបានប្រព្រឹត្តទៅ ថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងញ៉ូវដេលី សាធារណរដ្ឋឥណ្ឌា។



