(ក្រសួងការពារជាតិ)៖ កិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២។
កិច្ចប្រជុំនេះសំខាន់ផ្ដោតទៅលើ៖ ផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងទិសដៅអនុវត្តបន្ដឆមាសទី២ បន្ដរៀបចំផែនការការងារដែលនៅសល់ក្នុងឆ្នាំ២០២៥ ត្រៀមប្រជុំអន្ដរស្ថាប័ន និងត្រៀមប្រជុំអាជ្ញាធរ ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមគោរពបទបញ្ជាផ្ទៃក្នុង Like និង Share Facebook Page របស់អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ និងចូលរួមគោរពទង់ជាតិឱ្យបានគ្រប់ៗគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទីរសៀល នៅសាលប្រជុំA បន្ទប់លេខ៤១ ទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា៕



