ពិធីប្រកាសបិទសិក្ខាសាលាជាតិស្តីពី "ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ"

ពិធីប្រកាសបិទសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”

Facebook
X
LinkedIn
Telegram
(ទីស្តីការក្រសួងការពារជាតិ)÷ ពិធីប្រកាសបិទសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”
ដោយបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធាន អាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានថ្លែងសន្ទរកថាបិទ ជាមួយនឹងលោក Jeffrey Muller មន្រ្តីជំនាញជាន់ខ្ពស់នៃUNOCT/UNCCT ក្នុងសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើកការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០២៥។
សិក្ខាសាលានេះ មានទាំងទ្រឹស្តី និងការអនុវត្តលំហាត់លើតុ ពាក់ព័ន្ធនឹងការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ ហើយសិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្ម ជាមួយនឹងគ្រូជំនាញមកពីUNOCT/UNCCT ដែលធ្វើអោយសិក្ខាសាលា ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានភាពស្និតស្នាលបំផុត។
ចំពោះសិក្ខាសាលានេះ ឧបត្ថមដោយសហភាពអឺរ៉ុប ហើយត្រូវបានចូលរួមដោយមន្រ្តីសំខាន់ៗ ពាក់ព័ន្ធ ដែលមានចំនួនប្រមាណ ៤៥ នាក់ មកពីអន្តរក្រសួងស្ថាប័នកម្ពុជាចំនួន៨ និងមន្រ្តីUNOCT/UNCCT។
ពិធីប្រកាសបិទសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
Scroll to Top