សិក្ខាសាលាជាតិស្តីពី "ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែង ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ"

សិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែង ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”

Facebook
X
LinkedIn
Telegram
សិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែង ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអជិកអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមីបានអញ្ជើញជាអធិបតី
ថ្លែងបើកសន្ទរកថា ជាមួយនឹងលោក Steven Siqueira អនុប្រធានការិយាល័យប្រឆាំងភេរបកម្ម នៃអង្គការសហប្រជាជាតិ (UNOCT) (តាមប្រព័ន្ធនិម្មិត) និងលោក Andreas Berg អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែង ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”!។
សូមជ្រាបផងដែរថា សិក្ខាសាលាជាតិនេះ ប្រព្រឹត្តទៅរយ:ពេល៤ថ្ងៃ គឺនៅថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០២៥។
សិក្ខាសាលាជាតិនេះ មានការចូលរួមពីមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី មន្រ្តីUNOCT-UNCCT, UNODC, និងមន្រ្តីអន្តរក្រសួងស្ថាប័នកម្ពុជាជាច្រើនរូបផ្សេងទៀត ហើយសិក្ខាសាលានះបន្តពីកិច្ចប្រជុំការគាំទ្រដល់ការអនុវត្តជាសកល និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាអន្តរជាតិស្តីពីការបង្រ្កាបអំពើភេរវកម្មនុយក្លេអ៊ែរ (International Convention for the Suppression of Acts of Nuclear Terrorism-ICSANT) ដែលមានគោលបំណង÷
-បង្កើនការយល់ដឹងអំពីអនុសញ្ញាអន្តរជាតិ ស្តីពីការបង្រ្កាបអំពើភេរវកម្មនុយក្លេអ៊ែរ (ICSANT)
-បង្កើនសមត្ថភាពមន្រ្តីជំនាញស្តីពី មូលដ្ឋានគ្រឹះនៃការគំរាមមកំហែងវិទ្យុសកម្ម និងនុយក្លេអ៊ែរ
-កំណត់បញ្ហាប្រឈមនៃការគំរាមកំហែងដោយវិទ្យុសកម្ម និងនុយក្លេអ៊ែរ។
ពិធីប្រកាសបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
Scroll to Top