(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ កិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥!
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ីនហ្វា សែងចាន់ នាយក នាយកដ្ឋានព័ត៍មាន និងគ្រប់គ្រងស្ថានីយ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ ការធ្វើវឌ្ឍនភាពការងារតាមការិយាល័យនីមួយៗ ជាចុងក្រោយ ឯកឧត្តម នាយក បានមានមតិផ្ដើមផ្ញើដល់នាយទាហានទាំងអស់ នៅក្នុងនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ៍ ត្រូវចូលរួមគោរពទង់ជាតិ រៀងរាល់ថ្ងៃចន្ទ ទី១១ ដល់ ទី២០ នៃខែនីមួយៗ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០ព្រឹក នៅសាលប្រជុំថ្មី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី៕



