(សៀមរាប)៖ ពិធីប្រគល់អំណោយជូនដល់ជនភៀសសឹកនៅឃុំស្រែណូយ!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចុះប្រគល់អំណោយជូនដល់ជនភៀសសឹកនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន៩៦៤គ្រួសារ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទីព្រឹក នៅវត្តហេមវ័ន្ន អរញវា(វត្តស្រែណូយ) ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាម៕



