ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានទទួលការអនុញ្ញាត ដឹកនាំក្រុមការងារអាស៊ាន អ.ជ.អ.គ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣ នៃបណ្ដាញយោធាអាស៊ាន ជំនាញផ្នែកគីមី ជីវសាស្ដ្រ វិទ្យុសកម្ម ដែលរៀចំដោយ លេខាធិការដ្ឋានអាស៊ាន ជំនាញផ្នែក (CBR) ប្រធានបទនៃកិច្ចប្រជុំ «ការទប់ស្កាត់ សេវាកម្ម ក្នុងការប្រើអាវុធជាតិពុល តួនាទី ស៊ើបអង្កេតប្រភេទគីមី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ» តាមប្រព័ន្ធអនឡាញ (Cisco WebEx Meeting) ដែលប្រព្រឹតទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ដល់ ម៉ោង ១៧: ០០នាទីល្ងាច ។
គោលបំណងនៃកិច្ចប្រជុំនេះផងដែរ គឺផ្តោតលើការបង្ហាញ សមិទ្ធផលដែលទទួលបានពីការអនុវត្តន៍កន្លងមក ព្រមទាំងការស្តាប់អំពីទស្សនៈអ្នកជំនាញយោធាអាស៊ានផ្នែកគីមី ជីវសាស្រ្ត និងវិទ្យុសកម្មស្តីពីការស្នើអភិវឌ្ឋន៍គោលការណ៍ណែនាំអំពីសុខដុមផ្នែកគីមីជីវសាស្រ្ត វិទ្យុសកម្ម ដែលផ្តោតសំខាន់លើផែនការការងារសម្រាប់ឆ្នាំខាងមុខ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។
ព័ត៌មាន